Posts

គន្លឹះសិក្សាចំណេះដឹងឥស្លាមឲ្យត្រូវតាមគួរអាន និង ស៊ុណ្ណះ

Image
បទពិសោធន៍ខ្ញុំផ្ទាល់ ក្នុងការសិក្សាចំណេះដឹងឥស្លាម ដើម្បីចៀសផុតពីការខុសផ្លូវ គួរអាន និង ស៊ុណ្ណះ បងប្អូនអាចអនុវត្តតាមគន្លឹះមួយចំនួន ដូចខាងក្រោម: ១. អាន និង សិក្សាគួរអានបកប្រែ និង ហាទីសបកប្រែ ដើម្បីឲ្យយើងមានចំណេះដឹង ធ្លាប់បានដឹងថា អាយ៉ាត់ ឬ ហាទីសមួយនេះ មានន័យយ៉ាងណា ។ ២. ស្ដាប់ និង សិក្សាពីតួនៗបកស្រាយពីអាយ៉ាត់គួរអាន និង ហាទីសឲ្យបានច្រើនដង ច្រើនតួនៗ ដើម្បីឲ្យដឹងថា តើការបកស្រាយអាយ៉ាត់គួរអាន និង ហាទីសរបស់ពួកគាត់យ៉ាងដូចម្តេច ហើយត្រូវតាមអាយ៉ាត់គួរអាន និង ហាទីសដែរទេ? ៣. ត្រូវស្វែងរកតួនបង្គោល ដែលអាចទុកចិត្តបានថាពួកគាត់ជាអ្នកដើរតាមគួរអាន និង ស៊ុណ្ណះ ។ ៤. ត្រូវស្វែងរកសៀវភៅចំណេះដឹងឥស្លាម យកមកសិក្សារៀនសូត្របន្ថែម ហើយបើមានចង្ងល់ សួរតួនៗបង្គោលរបស់យើង ។ ៥. បួងសួងសុំពីអល់ឡោះ ផ្ដល់ឲ្យយើងស្វែងរកចំណេះដឹងដែលត្រឹមត្រូវ ហើយផ្តល់ផលប្រយោជន៍ដល់ខ្លួន និង អ្នកដទៃ ។  ៦. អាន ឬ រៀនសូត្ររួចហើយ ត្រូវរៀនសូត្រទៀត រៀនពេញមួយជីវិត ដូចយើងសូត្រគួរអាន ព្រោះចំណេះដឹងឥស្លាមផ្ដល់អត្ថប្រយោជន៍ដល់យើងរហូត ហើយត្រូវតាមសម័យកាលដែលយើងរស់នៅជាក់ស្ដែក ។ គន្លឹះមួយចំនួនខាងលើនេះ ជាចំណុចសំខាន់ៗមួយចំនួន ដែលខ្ញុំអនុវត្តជាប្រចាំ នៅមានគន្លឹះល្អៗផ្សេងៗ

ចំណងដឹងឥស្លាមផ្ដល់អ្វីឲ្យខ្ញុំខ្លះ?

  ចំណងដឹងឥស្លាមផ្ដល់អ្វីឲ្យខ្ញុំខ្លះ? អ្វីដែលធ្វើឲ្យខ្ញុំចេះកាត់ចិត្តគុំគួន គឺចំណេះដឹងឥស្លាម ។  អ្វីដែលធ្វើឲ្យខ្ញុំចេះគិតលើផ្លូវវិជ្ជមាន គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំប្រែពីងងឹតមកភ្លឺ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំចេះស៊ូទ្រាំ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំចេះអត់ធ្មត់ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំចេះពុះពារ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំចេះចែករំលែក គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំចេះអាណិតអាសូរ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំចេះលះបង់ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំមានចិត្តកតញ្ញូ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យចិត្តខ្ញុំចេះតបស្នងគុណ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យចិត្តខ្ញុំចេះមេត្តា គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំមិនចង់និយាយកុហក គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំមិនចង់និយាយពាក្យអាក្រក់ៗ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំមិនចង់និយាយអត់ប្រយោជន៍ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំស្គាល់អល់ឡោះ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំស្គាល់ម៉ាឡាអ៉ីកាត់ គឺចំណេះដឹងឥស្លាម ។ អ្វីដែលធ្វើឲ្យខ្ញុំស្គាល់រ៉៊ស៊ូលអល់ឡោះ គឺចំណ

២០ មេរៀនពីជំពូកណាពីយូសុះ

 ២០ មេរៀនពីជំពូកណាពីយូសុះ 1. អព្ភូតហេតុនៃភាសានិងភាពល្អនៃគម្ពីរ Qur'an  2. រឿងរ៉ាវនៃគម្ពីរគួរអានដែលល្អបំផុត  3. នៅពេលដែលអល់ឡោះចង់ប្រទានពរដល់នរណាម្នាក់ ទ្រង់ប្រទានដល់គាត់ដោយចំណេះដឹង  4. វិចារណញាណរបស់អ្នកជឿគឺជាការពិត  5. សុបិនពិត និងការបកស្រាយ គឺជាអំណោយពីអល់ឡោះ  ៦.សម្រស់ខាងក្នុងនៃភាពថ្លៃថ្នូរ និងសីលធម៌ មានភាពទាក់ទាញជាងសម្រស់ខាងក្រៅ  ៧- សេចក្តីសុចរិតនាំទៅរកភាពជោគជ័យក្នុងជីវិតនេះ និងអនាគតកាល  ៨.សារៈសំខាន់នៃភាពត្រឹមត្រូវ និងយុត្តិធម៌  9. កោតសរសើរចំពោះពរជ័យរបស់អល់ឡោះ ហើយទទួលយកអ្វីដែលអ្នកមិនមាន  10. កុំអួតពីពរជ័យរបស់អ្នក។  11. អ្នកជឿតែងតែមានការប្រុងប្រយ័ត្ន  12. ការអត់ធ្មត់ដែលស្អាតមានន័យថាមិនត្អូញត្អែរចំពោះមនុស្សលោក  13. យុទ្ធសាស្រ្តល្អគឺជាផ្នែកមួយនៃជំនឿដែលល្អ។  14. បង្ហាញការគោរពចំពោះឪពុកម្តាយរបស់អ្នកតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន  ១៥.គ្រួសារដែលមានជំនឿបង្កើតកូនដែលមានជំនឿ  ១៦.អ្នកជឿខ្វល់ខ្វាយអំពីពូជពង្សរបស់ខ្លួន  17. ការពារជំនឿ និងព្រហ្មចារីយ៍របស់អ្នកក្នុងយុវវ័យរបស់អ្នក ហើយអល់ឡោះនឹងការពារអ្នកនៅពេលវ័យចាស់របស់អ្នក។  18. ប្រយ័ត្ននឹងអំពើអាក្រក់  19. ការច្រណែនគឺជាការបំផ្លិចបំផ្លាញ  20. គ្រោះថ្ន

ផែនដីរាងសំប៉ែតនិងមានរាងមូលដូចផ្លែក្រូច

Image
  មានទ្រឹស្ដីពីរដែលឲ្យនិយមន័យផែនដីនេះថាមានរាងសំប៉ែតនិងមានរាងមូលដូចផ្លែក្រូច ហើយទ្រឹស្ដីដែលឱ្យនិយមន័យថាផែនដីនេះមានរាងមូលដូចផ្លែក្រូច ពួកគេបាននិយាយថាព្រះអាទិត្យគឺមានទំហំធំជាងផែនដីហើយផែនដីបានដើរជុំវិញព្រះអាទិត្យ ហើយទ្រឹស្ដីមួយទៀតបាននិយាយថាផែនដីមានរឿងសំប៉ែត ពួកគេបាននិយាយថាព្រះអាទិត្យមានរាងតូចជាងផែនដី និងដើរតាមគន្លងរបស់វាដើម្បីបំភ្លឺផែនដី។ បន្ទាប់ពីបានមើលអាយ៉ាត់គួរអានពីរអាយ៉ាត់នេះរួច ខ្ញុំនឹកគិតដល់ទ្រឹស្ដីរបស់អ្នកវិទ្យាសាស្រ្តដែលឲ្យនិយមន័យថាផែនដីនេះមានរាងសំប៉ែត និង ឲ្យទ្រឹស្ដីថានៅក្រៅជញ្ជាំងទឹកកកនៃផែនដីនេះមានសមុទ្រជាច្រើនទៀត ហើយក៏បានឲ្យនិយមន័យទៀតថាព្រះអាទិត្យ និង ព្រះចន្ទបានដើរតាមកន្លង ដើម្បីបំភ្លឺផែនដីនេះ ហើយអ្នកវិទ្យាសាស្រ្តនោះក៏បានប្រាប់ទៀតថាព្រះអាទិត្យ និង ព្រះចន្ទមានរាងតូចជាងផែនដី។ នេះបើតាមទ្រឹស្ដីដែលអ្នកវិទ្យាសាស្រ្តបានលើកឡើងដោយមិនមែនជាទ្រឹស្ដីដែលយើងធ្លាប់បានរៀនពីតូចមក។ ខ្ញុំនៅតែងឿងឆ្ងល់អំពីទ្រឹស្ដីធ្លាប់បានរៀនតាំងពីតូចមកថាតើវាពិតឬយ៉ាងណា? នៅពេលដែលមានទ្រឹស្ដីមួយទៀតនិយាយថាផែនដីនេះមានតែរឿងសំប៉ែតហើយក្រៅជញ្ជាំងទឹកកកមានសមុទ្រជាច្រើនទៀត។ ព្រមទាំងឲ្យនិយមន័យថាព្រះអាទិត្យនិងព្រះច័ន្ទដើរតាមកន្លង

Book Wisdom of Luqman | សៀវភៅ គតិបណ្ឌិតលូកម៉ាន

Image
សៀវភៅមួយក្បាលនេះ មានប្រហែល១១០ទំព័រ អ៉ិនសាអល់ឡោះ ក្នុងនោះរួមមាន  ១.ប្រវត្តិខ្លះៗរបស់លូកម៉ាន ២.ការបង្រៀនរបស់លូកម៉ានទៅកាន់កូនរបស់គាត់ទាក់ទងនឹងការរស់នៅក្នុងសង្គម ៣.មេរៀនចំបាច់បំផុតដែលមនុស្សត្រូវតែចេះដឹង ៤.រឿងអប់រំខ្លីៗចេញពីហាទីស និង ហាទីសទាក់ទងនឹងការបង្រៀនរបស់លូកម៉ាន ៥.ផ្នែកខ្លះនៃគួរអានទាក់ទងនឹងការបង្រៀនរបស់លូកម៉ាន ៦.ហាទីសសហេះៗដែលធ្វើឲ្យយើងមានការគិតបានជ្រៅជ្រះ។ ខ្ញុំសង្ឃឹមថាសៀវភៅនេះអល់ឡោះនឹងផ្ដល់ផលប្រយោជន៍សម្រាប់ខ្ញុំ អ្នកចែករំលែកបន្ត និង អ្នកអានបានច្រើន។ អាមីន លេខកូដ: 012345 ទាញយក:  https://www.mediafire.com/file/4ydpiweduf9quyt/Wishdom_Luquman_E-Read.pdf/file

រឿងមួយដែលសូម្បីតែខ្ញុំក៏មានការចាប់អារម្មណ៍:

រឿងមួយដែលសូម្បីតែខ្ញុំក៏មានការចាប់អារម្មណ៍: រឿងយ៉ាក់ជូចម៉ាក់ជូច ដែលស្ដេចហ្ស៊ុលករនែន សងជញ្ជាំងរបង ដើម្បីរារាំងពួកគេពីការឈ្លានពានមកលើមនុស្សលោកយើង ។ ក្រុមយ៉ាក់ជូចម៉ាក់ជូកនោះ ជារៀងរាល់ថ្ងៃកំពុងព្យាយាមទម្លុះជញ្ជាំងនោះមកក្រៅ តែអាល់ឡោះមិនទាន់អនុញ្ញាតឲ្យពួកគេមិនទាន់អាចទម្លាយបានទេ។  ពេលព្រឹកពួកនោះបានចេញទៅកាប់គាស់ជញ្ចាំងដើម្បីចង់ទម្លាយចេញមកក្រៅ ដោយប្រើរយៈពេលពីព្រឹករហូតដល់ល្ងាច ហើយក៏អស់កម្លាំង ពួកនោះបានឈប់សម្រាកហើយត្រឡប់ទៅកន្លែងវាវិញ។ លុះដល់ពេលព្រឹកឡើងមកវិញ ជញ្ជាំងរបងក៏ត្រឡប់មកសភាពដើមវិញ(អាល់ឡោះបានឲ្យជញ្ជាំងនោះមកសភាពដើម)។ រហូតដល់ពេលមួយ ក្រោយពីមានអ៉ីមាំម៉ះទី ទិញ្ចាល និង ណាពីអ៉ីសាអាឡៃហ៉ីសាឡាមដែលចុះពីលើមេឃមកវិញ ដើម្បីកម្ចាត់ទិញ្ចាល រួចមនុស្សលោកក៏បានរស់នៅលើផែនដីជាមួយណាពីអ៉ីសាអាឡៃហ៉ីសាឡាម ទើបក្រោយមកទៀតអាល់ឡោះអនុញ្ញាតឲ្យពួកយ៉ាក់ជូចម៉ាក់ជូចនោះទម្លាយជញ្ជាំងចេញមកខាងក្រៅបាន។ នៅមានបន្តទៀត...... ដឹងថាខ្ញុំចាប់អារម្មណ៍ចំណុចណាទេ? នោះគឺត្រង់ចំណុចជញ្ជាំងរបងរារាំងពួកយ៉ាក់ជូចម៉ាក់ជូច តើវានៅកន្លែងណា? ខ្ញុំជឿច្បាស់ថាជញ្ជាំងនោះមានពិតប្រាកដ គ្រាន់តែខ្ញុំមិនដឹង ហើយខ្ញុំក៏នៅកំពុងគិតដែរថាទីនោះគឺជាទីតំបន់ជញ្ជាំងទឹកកក ដែល

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ

 ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ ការចែករំលែកមាតិកាអាចនាំយើងទៅកាន់ភាពងងឹត ឬ ភ្លឺ ។ ដែលនេះតម្រូវឱ្យអ្នកប្រើប្រាស់គិតគ្រប់ខ្លឹមសារមុននឹងចុចលើប៊ូតុងចែករំលែក ហើយសរសេររឿងអ្វីមួយ។  រាល់ការចែករំលែកខ្លឹមសារទាំងអស់ត្រូវបានកត់ត្រានៅក្នុងបញ្ជីកំណត់ហេតុរបស់អ្នក ដែលនឹងត្រូវបើកក្នុងថ្ងៃជំនុំជំរះ ដូច្នេះហើយ សូមចែករំលែកវាតែអ្វីដែលត្រឹមត្រូវ ដែលវាជាសប្បុរសធម៌ដ៏ថ្លៃថ្លារបស់យើង។ #lifeafterdeath #philosophy #Rovat