ក្មេងហើយនិងម៉ាស្ចឹត តើល្អប្រសើរកម្រិតណា? ប្រសិនបើក្មេងៗ ចូលចិត្តទៅម៉ាស្ចឹតដើម្បីថ្វាយបង្គំផង លេងកំសាន្តផង ដោយយើងអនុញ្ញាតឲ្យពួកគាត់ធ្វើបែបនេះរហូតដល់ពួកគាត់ធំដឹងក្ដីឡើង នៅតែបន្តមកថ្វាយបង្គុំជាប់ៗគ្នានោះ។ តើយើងបានផលបុណ្យល្អកម្រិតណាតាមរយៈអាម៉ាល់ល្អរបស់ក្មេងៗទាំងនោះ? ការដែលអនុញ្ញាតឲ្យក្មេងៗទៅម៉ាស្ចឹត គឺជាឪកាសមួយ ផ្ដល់ឲ្យពួកគាត់ស្គាល់ទីកន្លែងស៊ូជូតទៅចំពោះអាល់ឡោះ បញ្ជិតខ្លួនទៅរកអាល់ឡោះ ធ្វើអាម៉ាល់ល្អសម្រាប់ខ្លួនគេ ខណៈពេលដែលពួកគាត់រពឹសបន្តិចមែន។ ការមិនមានមេត្តាចំពោះក្មេងៗដែលរត់លេងក្នុងម៉ាស្ចឹត អាចធ្វើឲ្យក្មេងឈប់មកម៉ាស្ចឹត ព្រោះពួកគេគិតថាទីនេះមិនមែនជាក្ដីសុខសម្រាប់ការធ្វើដំណើរមកឡើយ។ នៅពេលដែលក្មេងឈប់មកម៉ាស្ចឹត ហើយយូរៗទៅរហូតដល់ពួកគេធំដឹងក្ដី នៅតែមិនមកម៉ាស្ចឹត ដោយសារអារម្មណ៍របស់ពួកគាត់គិតថាទីនេះមិនសាកសមនឹងមក។ តើអាល់ឡោះគិតយ៉ាងណាចំពោះ មនុស្សដែលមិនមានមេត្តាចំពោះក្មេងដែលមកលេងនៅម៉ាស្ចឹតផង និងថ្វាយបង្គុំនៅទីនេះផង។ #Rovat #philosophy