ក្មេងនិងម៉ាស្ចឹត

 ក្មេងហើយនិងម៉ាស្ចឹត



តើល្អប្រសើរកម្រិតណា? ប្រសិនបើក្មេងៗ ចូលចិត្តទៅម៉ាស្ចឹតដើម្បីថ្វាយបង្គំផង លេងកំសាន្តផង ដោយយើងអនុញ្ញាតឲ្យពួកគាត់ធ្វើបែបនេះរហូតដល់ពួកគាត់ធំដឹងក្ដីឡើង នៅតែបន្តមកថ្វាយបង្គុំជាប់ៗគ្នានោះ។ តើយើងបានផលបុណ្យល្អកម្រិតណាតាមរយៈអាម៉ាល់ល្អរបស់ក្មេងៗទាំងនោះ?

ការដែលអនុញ្ញាតឲ្យក្មេងៗទៅម៉ាស្ចឹត គឺជាឪកាសមួយ ផ្ដល់ឲ្យពួកគាត់ស្គាល់ទីកន្លែងស៊ូជូតទៅចំពោះអាល់ឡោះ បញ្ជិតខ្លួនទៅរកអាល់ឡោះ ធ្វើអាម៉ាល់ល្អសម្រាប់ខ្លួនគេ ខណៈពេលដែលពួកគាត់រពឹសបន្តិចមែន។ 

ការមិនមានមេត្តាចំពោះក្មេងៗដែលរត់លេងក្នុងម៉ាស្ចឹត អាចធ្វើឲ្យក្មេងឈប់មកម៉ាស្ចឹត ព្រោះពួកគេគិតថាទីនេះមិនមែនជាក្ដីសុខសម្រាប់ការធ្វើដំណើរមកឡើយ។

នៅពេលដែលក្មេងឈប់មកម៉ាស្ចឹត ហើយយូរៗទៅរហូតដល់ពួកគេធំដឹងក្ដី នៅតែមិនមកម៉ាស្ចឹត ដោយសារអារម្មណ៍របស់ពួកគាត់គិតថាទីនេះមិនសាកសមនឹងមក។ តើអាល់ឡោះគិតយ៉ាងណាចំពោះ មនុស្សដែលមិនមានមេត្តាចំពោះក្មេងដែលមកលេងនៅម៉ាស្ចឹតផង និងថ្វាយបង្គុំនៅទីនេះផង។ 


 #Rovat #philosophy

Comments

Popular posts from this blog

Book Wisdom of Luqman | សៀវភៅ គតិបណ្ឌិតលូកម៉ាន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ