យុត្តិធម៌របស់មនុស្សទាំងអស់ត្រូវអាល់ឡោះធ្វើឲ្យមានវិញ

 #យុត្តិធម៌របស់មនុស្សទាំងអស់ត្រូវអល់ឡោះធ្វើឲ្យមានវិញ


ស្ថានភាពក្នុងសង្គមទូទៅ បើយើងធ្លាប់បានឃើញកន្លងមក មនុស្សស្លូតត្រង់ភាគច្រើនគឺ ត្រូវបានមនុស្សទុច្ចរិតកុហកបោកប្រាស់ ហើយមនុស្សទុច្ចរិតទាំងនោះតែងតែ រិះរកគ្រប់មធ្យោបាយដើម្បីឲ្យខ្លួនបានគេចផុតពីគ្រោះនៃទង្វើទុច្ចរិតរបស់ខ្លួន។

ឧទាហរណ៍: ជនបោកប្រាស់ប្រព្រឹត្តទង្វើកុហកបន្លុំទៅលើ មនុស្សស្លូតត្រង់ម្នាក់ពីការលក់អីវ៉ាន់ តែមិនផ្ដល់អីវ៉ាន់ជូនអ្នកទូទាត់ឲ្យខ្លួន ឬផ្ដល់អីវ៉ាន់មិនក្លែងក្លាយ ខូចគុណភាពជូនអ្នកទិញអីវ៉ាន់ ហើយជនបោកប្រាស់នោះរិះរកវិធីជាច្រើនដើម្បីបញ្ជាក់ថាខ្លួនមិនជាមនុស្សបោកប្រាស់ រហូតមនុស្សដែលស្លូតត្រង់នោះមិនអាចយកឈ្នះលើជនទុច្ចរិតនោះ។ ចុងក្រោយមនុស្សស្លូតត្រង់នោះ ក៏បោះបង់ការទាមទាររបស់ខ្លួន ហើយកើតមានការឈឺចាប់។

ត្រង់ចំណុចនេះបើយើងមិនមានជំនឿថាមាន ថ្ងៃបរលោក(ថ្ងៃកាត់សេចក្ដីទង្វើល្អនិងអាក្រក់) នោះយើងនឹងគិតថា មនុស្សទុច្ចរិតធ្វើទង្វើអាក្រក់នោះបានសុខ ហើយរួចខ្លួនពីការបោកប្រាសអ្នកដទៃ ។ តែមិនដូច្នោះឡើយ នៅថ្ងៃបរលោកអាល់ឡោះនឹងធ្វើការកាត់សេចក្ដីវិញឲ្យបានស្មើៗគ្នា ទៅតាមទង្វើរបស់មនុស្សម្នាក់ៗ ។ ព្រោះមិនអាចឲ្យមនុស្សទុច្ចរិតបានរួចខ្លួនពីការប្រព្រឹត្តអំពើទុច្ចរិតរបស់ខ្លួន ហើយទុកឲ្យមនុស្សស្លូតត្រង់រងការឈឺចាប់ពីអំពើទុច្ចរិតរបស់មនុស្សអាក្រក់ឡើយ។ 

រហូតសូម្បីតែសត្វដែលវាមានខ្នែង ទៅជល់សត្វដែលអត់ខ្នែង ក៏នៅថ្ងៃបរលោក អាល់ឡោះធ្វើឲ្យសត្វអត់ខ្នែងនោះមានខ្នែងវិញ ហើយសត្វដែលមានខ្នែងទៅជាអត់ខ្នែងវិញ រួចវាត្រូវបានសត្វដែលអាល់ឡោះផ្ដល់ខ្នែងឲ្យនៅថ្ងៃបរលោកនោះ ជល់វាវិញ។ នេះជាការធ្វើឲ្យស្មើគ្នាវិញរវាងសត្វទាំងពីរ ។

ដូច្នេះចំពោះយើងជាមនុស្សស្លូតត្រង់ប្រព្រឹត្តអំពើល្អវិញ ត្រូវជឿថាមានថ្ងៃបរលោកសម្រាប់កាត់សេចក្ដីរវាងទង្វើល្អនិងអាក្រក់ ទើបធ្វើឲ្យយើងមិនមានអារម្មណ៍ឈឺចាប់ខ្លាំង ហើយមិនបណ្ដាលឲ្យខ្លួនធ្លាក់ទៅធ្វើទង្វើអាក្រក់តាមជនទុច្ចរិតនោះ។ ពិតប្រាកដអាល់ឡោះប្រាកដជាកាត់សេចក្ដីឲ្យយើងម្នាក់ៗ ។

សូមអាល់ឡោះជួយខ្ញុំក្នុងការអនុវត្តទូង្វើល្អ និង ហាមឃាត់ខ្ញុំពីទង្វើអាក្រក់ផង អាមីន!


#lifeafterdeath #Rovat

 #philosophy 

Comments

Popular posts from this blog

Book Wisdom of Luqman | សៀវភៅ គតិបណ្ឌិតលូកម៉ាន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ