Posts

Showing posts from February, 2024

រឿងមួយដែលសូម្បីតែខ្ញុំក៏មានការចាប់អារម្មណ៍:

រឿងមួយដែលសូម្បីតែខ្ញុំក៏មានការចាប់អារម្មណ៍: រឿងយ៉ាក់ជូចម៉ាក់ជូច ដែលស្ដេចហ្ស៊ុលករនែន សងជញ្ជាំងរបង ដើម្បីរារាំងពួកគេពីការឈ្លានពានមកលើមនុស្សលោកយើង ។ ក្រុមយ៉ាក់ជូចម៉ាក់ជូកនោះ ជារៀងរាល់ថ្ងៃកំពុងព្យាយាមទម្លុះជញ្ជាំងនោះមកក្រៅ តែអាល់ឡោះមិនទាន់អនុញ្ញាតឲ្យពួកគេមិនទាន់អាចទម្លាយបានទេ។  ពេលព្រឹកពួកនោះបានចេញទៅកាប់គាស់ជញ្ចាំងដើម្បីចង់ទម្លាយចេញមកក្រៅ ដោយប្រើរយៈពេលពីព្រឹករហូតដល់ល្ងាច ហើយក៏អស់កម្លាំង ពួកនោះបានឈប់សម្រាកហើយត្រឡប់ទៅកន្លែងវាវិញ។ លុះដល់ពេលព្រឹកឡើងមកវិញ ជញ្ជាំងរបងក៏ត្រឡប់មកសភាពដើមវិញ(អាល់ឡោះបានឲ្យជញ្ជាំងនោះមកសភាពដើម)។ រហូតដល់ពេលមួយ ក្រោយពីមានអ៉ីមាំម៉ះទី ទិញ្ចាល និង ណាពីអ៉ីសាអាឡៃហ៉ីសាឡាមដែលចុះពីលើមេឃមកវិញ ដើម្បីកម្ចាត់ទិញ្ចាល រួចមនុស្សលោកក៏បានរស់នៅលើផែនដីជាមួយណាពីអ៉ីសាអាឡៃហ៉ីសាឡាម ទើបក្រោយមកទៀតអាល់ឡោះអនុញ្ញាតឲ្យពួកយ៉ាក់ជូចម៉ាក់ជូចនោះទម្លាយជញ្ជាំងចេញមកខាងក្រៅបាន។ នៅមានបន្តទៀត...... ដឹងថាខ្ញុំចាប់អារម្មណ៍ចំណុចណាទេ? នោះគឺត្រង់ចំណុចជញ្ជាំងរបងរារាំងពួកយ៉ាក់ជូចម៉ាក់ជូច តើវានៅកន្លែងណា? ខ្ញុំជឿច្បាស់ថាជញ្ជាំងនោះមានពិតប្រាកដ គ្រាន់តែខ្ញុំមិនដឹង ហើយខ្ញុំក៏នៅកំពុងគិតដែរថាទីនោះគឺជាទីតំបន់ជញ្ជាំងទឹកកក ដែល