ផែនដីរាងសំប៉ែតនិងមានរាងមូលដូចផ្លែក្រូច

 

មានទ្រឹស្ដីពីរដែលឲ្យនិយមន័យផែនដីនេះថាមានរាងសំប៉ែតនិងមានរាងមូលដូចផ្លែក្រូច ហើយទ្រឹស្ដីដែលឱ្យនិយមន័យថាផែនដីនេះមានរាងមូលដូចផ្លែក្រូច ពួកគេបាននិយាយថាព្រះអាទិត្យគឺមានទំហំធំជាងផែនដីហើយផែនដីបានដើរជុំវិញព្រះអាទិត្យ ហើយទ្រឹស្ដីមួយទៀតបាននិយាយថាផែនដីមានរឿងសំប៉ែត ពួកគេបាននិយាយថាព្រះអាទិត្យមានរាងតូចជាងផែនដី និងដើរតាមគន្លងរបស់វាដើម្បីបំភ្លឺផែនដី។

បន្ទាប់ពីបានមើលអាយ៉ាត់គួរអានពីរអាយ៉ាត់នេះរួច ខ្ញុំនឹកគិតដល់ទ្រឹស្ដីរបស់អ្នកវិទ្យាសាស្រ្តដែលឲ្យនិយមន័យថាផែនដីនេះមានរាងសំប៉ែត និង ឲ្យទ្រឹស្ដីថានៅក្រៅជញ្ជាំងទឹកកកនៃផែនដីនេះមានសមុទ្រជាច្រើនទៀត ហើយក៏បានឲ្យនិយមន័យទៀតថាព្រះអាទិត្យ និង ព្រះចន្ទបានដើរតាមកន្លង ដើម្បីបំភ្លឺផែនដីនេះ ហើយអ្នកវិទ្យាសាស្រ្តនោះក៏បានប្រាប់ទៀតថាព្រះអាទិត្យ និង ព្រះចន្ទមានរាងតូចជាងផែនដី។ នេះបើតាមទ្រឹស្ដីដែលអ្នកវិទ្យាសាស្រ្តបានលើកឡើងដោយមិនមែនជាទ្រឹស្ដីដែលយើងធ្លាប់បានរៀនពីតូចមក។

ខ្ញុំនៅតែងឿងឆ្ងល់អំពីទ្រឹស្ដីធ្លាប់បានរៀនតាំងពីតូចមកថាតើវាពិតឬយ៉ាងណា? នៅពេលដែលមានទ្រឹស្ដីមួយទៀតនិយាយថាផែនដីនេះមានតែរឿងសំប៉ែតហើយក្រៅជញ្ជាំងទឹកកកមានសមុទ្រជាច្រើនទៀត។ ព្រមទាំងឲ្យនិយមន័យថាព្រះអាទិត្យនិងព្រះច័ន្ទដើរតាមកន្លងរបស់វា និងមានរាងតូចជាងផែនដីនេះ។

ចំពោះទ្រឹស្ដីទាំងពីរនេះនៅតែមានចម្ងល់នៅក្នុងការគិតរបស់ខ្ញុំ។ ពេលនេះការគិតរបស់ខ្ញុំបានផ្អែកទៅលើអាល់គួរអានជាការចាំបាច់។

Comments

Popular posts from this blog

Book Wisdom of Luqman | សៀវភៅ គតិបណ្ឌិតលូកម៉ាន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ