ចំណងដឹងឥស្លាមផ្ដល់អ្វីឲ្យខ្ញុំខ្លះ?

 ចំណងដឹងឥស្លាមផ្ដល់អ្វីឲ្យខ្ញុំខ្លះ?


អ្វីដែលធ្វើឲ្យខ្ញុំចេះកាត់ចិត្តគុំគួន គឺចំណេះដឹងឥស្លាម ។ 

អ្វីដែលធ្វើឲ្យខ្ញុំចេះគិតលើផ្លូវវិជ្ជមាន គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំប្រែពីងងឹតមកភ្លឺ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំចេះស៊ូទ្រាំ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំចេះអត់ធ្មត់ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំចេះពុះពារ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំចេះចែករំលែក គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំចេះអាណិតអាសូរ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំចេះលះបង់ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំមានចិត្តកតញ្ញូ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យចិត្តខ្ញុំចេះតបស្នងគុណ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យចិត្តខ្ញុំចេះមេត្តា គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំមិនចង់និយាយកុហក គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំមិនចង់និយាយពាក្យអាក្រក់ៗ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំមិនចង់និយាយអត់ប្រយោជន៍ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំស្គាល់អល់ឡោះ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំស្គាល់ម៉ាឡាអ៉ីកាត់ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំស្គាល់រ៉៊ស៊ូលអល់ឡោះ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំដឹងពីឋានសួគ៌ឋាននរក គឺចំណេះដឹងឥស្លាម។

អ្វីដែលធ្វើឲ្យខ្ញុំដឹងពីរឿងរ៉ាវថ្ងៃបរលោក គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំដឹងពីរឿងរ៉ាវនៅក្នុងផ្នូរ គឺចំណេះដឹងឥស្លាម ។

អ្វីដែលធ្វើឲ្យខ្ញុំដឹង យល់ ស្គាល់ជាច្រើនទៀត គឺចំណេះដឹងឥស្លាម ។

អល់ឡោះយល់ដឹងលើសអ្វីៗទាំងអស់






Comments

Popular posts from this blog

Book Wisdom of Luqman | សៀវភៅ គតិបណ្ឌិតលូកម៉ាន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ