គន្លឹះសិក្សាចំណេះដឹងឥស្លាមឲ្យត្រូវតាមគួរអាន និង ស៊ុណ្ណះ
បទពិសោធន៍ខ្ញុំផ្ទាល់ ក្នុងការសិក្សាចំណេះដឹងឥស្លាម ដើម្បីចៀសផុតពីការខុសផ្លូវ គួរអាន និង ស៊ុណ្ណះ បងប្អូនអាចអនុវត្តតាមគន្លឹះមួយចំនួន ដូចខាងក្រោម: ១. អាន និង សិក្សាគួរអានបកប្រែ និង ហាទីសបកប្រែ ដើម្បីឲ្យយើងមានចំណេះដឹង ធ្លាប់បានដឹងថា អាយ៉ាត់ ឬ ហាទីសមួយនេះ មានន័យយ៉ាងណា ។ ២. ស្ដាប់ និង សិក្សាពីតួនៗបកស្រាយពីអាយ៉ាត់គួរអាន និង ហាទីសឲ្យបានច្រើនដង ច្រើនតួនៗ ដើម្បីឲ្យដឹងថា តើការបកស្រាយអាយ៉ាត់គួរអាន និង ហាទីសរបស់ពួកគាត់យ៉ាងដូចម្តេច ហើយត្រូវតាមអាយ៉ាត់គួរអាន និង ហាទីសដែរទេ? ៣. ត្រូវស្វែងរកតួនបង្គោល ដែលអាចទុកចិត្តបានថាពួកគាត់ជាអ្នកដើរតាមគួរអាន និង ស៊ុណ្ណះ ។ ៤. ត្រូវស្វែងរកសៀវភៅចំណេះដឹងឥស្លាម យកមកសិក្សារៀនសូត្របន្ថែម ហើយបើមានចង្ងល់ សួរតួនៗបង្គោលរបស់យើង ។ ៥. បួងសួងសុំពីអល់ឡោះ ផ្ដល់ឲ្យយើងស្វែងរកចំណេះដឹងដែលត្រឹមត្រូវ ហើយផ្តល់ផលប្រយោជន៍ដល់ខ្លួន និង អ្នកដទៃ ។ ៦. អាន ឬ រៀនសូត្ររួចហើយ ត្រូវរៀនសូត្រទៀត រៀនពេញមួយជីវិត ដូចយើងសូត្រគួរអាន ព្រោះចំណេះដឹងឥស្លាមផ្ដល់អត្ថប្រយោជន៍ដល់យើងរហូត ហើយត្រូវតាមសម័យកាលដែលយើងរស់នៅជាក់ស្ដែក ។ គន្លឹះមួយចំនួនខាងលើនេះ ជាចំណុចសំខាន់ៗមួយចំនួន ដែលខ្ញុំអនុវត្តជាប្រចាំ នៅមានគន្លឹះល្អៗផ្សេងៗ