គន្លឹះសិក្សាចំណេះដឹងឥស្លាមឲ្យត្រូវតាមគួរអាន និង ស៊ុណ្ណះ



បទពិសោធន៍ខ្ញុំផ្ទាល់ ក្នុងការសិក្សាចំណេះដឹងឥស្លាម ដើម្បីចៀសផុតពីការខុសផ្លូវ គួរអាន និង ស៊ុណ្ណះ

បងប្អូនអាចអនុវត្តតាមគន្លឹះមួយចំនួន ដូចខាងក្រោម:

១. អាន និង សិក្សាគួរអានបកប្រែ និង ហាទីសបកប្រែ ដើម្បីឲ្យយើងមានចំណេះដឹង ធ្លាប់បានដឹងថា អាយ៉ាត់ ឬ ហាទីសមួយនេះ មានន័យយ៉ាងណា ។

២. ស្ដាប់ និង សិក្សាពីតួនៗបកស្រាយពីអាយ៉ាត់គួរអាន និង ហាទីសឲ្យបានច្រើនដង ច្រើនតួនៗ ដើម្បីឲ្យដឹងថា តើការបកស្រាយអាយ៉ាត់គួរអាន និង ហាទីសរបស់ពួកគាត់យ៉ាងដូចម្តេច ហើយត្រូវតាមអាយ៉ាត់គួរអាន និង ហាទីសដែរទេ?

៣. ត្រូវស្វែងរកតួនបង្គោល ដែលអាចទុកចិត្តបានថាពួកគាត់ជាអ្នកដើរតាមគួរអាន និង ស៊ុណ្ណះ ។

៤. ត្រូវស្វែងរកសៀវភៅចំណេះដឹងឥស្លាម យកមកសិក្សារៀនសូត្របន្ថែម ហើយបើមានចង្ងល់ សួរតួនៗបង្គោលរបស់យើង ។

៥. បួងសួងសុំពីអល់ឡោះ ផ្ដល់ឲ្យយើងស្វែងរកចំណេះដឹងដែលត្រឹមត្រូវ ហើយផ្តល់ផលប្រយោជន៍ដល់ខ្លួន និង អ្នកដទៃ ។ 

៦. អាន ឬ រៀនសូត្ររួចហើយ ត្រូវរៀនសូត្រទៀត រៀនពេញមួយជីវិត ដូចយើងសូត្រគួរអាន ព្រោះចំណេះដឹងឥស្លាមផ្ដល់អត្ថប្រយោជន៍ដល់យើងរហូត ហើយត្រូវតាមសម័យកាលដែលយើងរស់នៅជាក់ស្ដែក ។

គន្លឹះមួយចំនួនខាងលើនេះ ជាចំណុចសំខាន់ៗមួយចំនួន ដែលខ្ញុំអនុវត្តជាប្រចាំ នៅមានគន្លឹះល្អៗផ្សេងៗទៀត ដែលបងប្អូនបានគិតឃើញ ចំណុចដែលខ្ញុំលើកមកនេះ ជាអ្វីដែលខ្ញុំបានអនុវត្ត ដូច្នេះសម្រាប់បងប្អូនដែលគិតថាល្អ ខ្ញុំសូមចែករំលែកតាមអត្ថបទនេះ ។ ជាចុងក្រោយ ខ្ញុំសុំប្រគល់ការយល់ដឹងល្អបំផុត គឺមានតែអល់ឡោះ ។ ហើយខ្ញុំសង្ឃឹមថាអល់ឡោះនឹង ណែនាំផ្លូវត្រឹមត្រូវដល់បងប្អូនដែលមានបំណងសិក្សាចំណេះដឹងឥស្លាម ។ អាមីន យ៉ារ៉បពិលអាឡាមីន!



Comments

Popular posts from this blog

Book Wisdom of Luqman | សៀវភៅ គតិបណ្ឌិតលូកម៉ាន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរបៀបត្រឹមត្រូវ